អត្តវគ្គទី ១២ ្ប

ក្បាលទី 33 · ទំព័រ 740

បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យទាំង ៣ វ័យណាមួយ ។ បណ្ឌិត គួរតម្កល់ខ្លួនទុកក្នុងគុណ ដ៏សមគួរជាមុនសិន ហើយសឹម ប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ ( ធ្វើយ៉ាងនេះ ) នឹងមិនលំបាកឡើយ ។ បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រ ទូន្មានបានពេកណាស់ ។ ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្តេចបាន ព្រោះបុគ្គលអ្នក មានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។ បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញី មនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង ។ ភាពជាអ្នកទ្រុស្តសីលហួសហេតុ គ្របសង្កត់ ( នូវអត្តភាព ) របស់ បុគ្គលណា ដូចវល្លដែលរួបរឹតដើមឈើ បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឯងឲ្យ វិនាស ដូចជាចោរអ្នកប្រាថ្នាធ្វើបុគ្គលនោះឲ្យវិនាស ដូច្នោះ ។ កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក ។ បុគ្គលណា អប្បប្រាជា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់សាសនា របស់ព្រះអរហន្តទាំងឡាយដ៏ប្រសើរ រស់នៅដោយធម៌ ការហាមឃាត់របស់ បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួន ដូចផ្លែបឫស្សី ដូច្នោះ ។ អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែង បរិសុទ្ធស្អាតខ្លួនឯង សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធ មានចំពោះខ្លួន អ្នកដទៃ នឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានទេ ។