្ទ រឿងពោធិរាជកុមារ
រឿង ពោធិរាជកុមារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងភេសកឡាវ័ន ទ្រង់ប្រារព្ធពោធិរាជកុមារ ត្រាស់ព្រះធម្មទេសនានេះថា អត្តានព្ចោ ជាដើម ។ បានឮមកថា ពោធិរាជកុមារឲ្យសាងប្រាសាទ ឈ្មោះកោកនទៈ មាន ទ្រង់ទ្រាយមិនដូចប្រាសាទដទៃៗ លើផែនដី តែមានរាងដូចអណ្តែតនៅក្នុង អាកាសហើយ ត្រាស់សួរជាងថា ប្រាសាទដែលមានរូបរាងយ៉ាងនេះ អ្នកធ្លាប់ សាងក្នុងទីដទៃខ្លះហើយឬ ឬថា នេះជាសិប្បៈដំបូងរបស់អ្នក កាលមេជាង ទូលថា បពិត្រព្រះសម្មតិទេព នេះជាសិប្បៈដំបូងនោះឯង ព្រះរាជាទ្រង់ព្រះតម្រិះ ថា បើមេជាងនេះសាងប្រាសាទ ដែលមានទ្រង់ទ្រាយបែបនេះដល់អ្នកដទៃ សោត ប្រាសាទនេះក៏មិនគួរអស្ចារ្យ កាលដែលអញសម្លាប់មេជាងនេះ ចោល កាត់ដៃកាត់ជើង ឬខ្វេះភ្នែកទាំងពីរ រមែងគួរ កាលបើដូច្នោះ មេជាង នេះសាងប្រាសាទដល់អ្នកដទៃមិនបាន ព្រះរាជាប្រាប់សេចក្តីនោះដល់មាណព តូច កូនរបស់សញ្ជីវកៈ ដែលជាសម្លាញ់ជិតស្និទ្ធរបស់ខ្លួន ។ មាណពតូចនោះ គិតថា ព្រះរាជកុមារអង្គនេះ បំផ្លាញមេជាងឲ្យវិនាស ដោយឥតសង្ស័យ មនុស្សដែលមានសិប្បៈកាត់ថ្លៃមិនបាន បើអញនៅមាន ចូរបុគ្គលនោះកុំវិនាសឡើយ អញនឹងឲ្យសញ្ញាដល់មេជាងនេះ ។ មាណព តូចចូលទៅរកមេជាងហើយសួរថា ការងាររបស់អ្នកឯប្រាសាទ សម្រេច ហើយឬនៅ កាលមេជាងប្រាប់ថា សម្រេចហើយ ទើបពោលថា ព្រះរាជកុមារ មានបំណងនឹងបំផ្លាញអ្នកឲ្យវិនាស ព្រោះដូច្នោះ អ្នកគប្បីរក្សាខ្លួនឲ្យល្អ ។ មេជាងពោលថា នែអ្នក អ្នកប្រាប់សេចក្តីនោះដល់ខ្ញុំ ធ្វើសុចរិតកម្ម ហើយ ខ្ញុំនឹងដឹងកិច្ចដែលគួរធ្វើក្នុងរឿងនេះ ដូច្នេះហើយ កាលព្រះរាជកុមារ ត្រាស់សួរថា សម្លាញ់ ការងាររបស់អ្នកត្រង់ប្រាសាទរបស់យើង សម្រេច ហើយឬ ទើបទូលថា បពិត្រព្រះសម្មតិ