រឿងព្រះបធានិកតិស្សត្ថេរ

ក្បាលទី 33 · ទំព័រ 754

លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះបធានិកតិស្សត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា អត្តានព្ចោ ជាដើម ។ បានឮមកថា ព្រះថេរៈនោះរៀនព្រះកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តា ហើយ ពួកភិក្ខុប្រមាណ ៥០០ រូបទៅចាំវស្សាក្នុងព្រៃ ពោលទូន្មានថា អាវុសោ ទាំងឡាយ ពួកលោករៀនកម្មដ្ឋានក្នុងសម្នាក់ព្រះពុទ្ធដែលគង់ព្រះជន្មនៅ ចូរ ជាអ្នកមិនប្រមាទ ធ្វើសមណធម៌ចុះ ដូច្នេះហើយ ខ្លួនឯងក៏ទៅសិងលក់ ភិក្ខុ ទាំងនោះចង្រ្កមក្នុងបឋមយាមហើយ ចូលទៅកាន់វិហារក្នុងមជ្ឈិមយាម ព្រះថេរៈ នោះទៅកាន់សម្នាក់របស់ភិក្ខុទាំងនោះ ក្នុងពេលដែលខ្លួនសិងលក់ហើយ ភ្ញាក់ឡើងពោលថា ពួកលោកមកដោយបំណងថា នឹងដេកលក់ដូច្នេះឬ ចូរ ប្រញាប់ចេញទៅធ្វើសមណធម៌ចុះ ដូច្នេះហើយ ខ្លួនឯងក៏ទៅសិងយ៉ាង នោះឯង ។ ពួកភិក្ខុក្រៅអំពីនេះ ចង្រ្កមខាងក្រៅ ក្នុងមជ្ឈិមយាមហើយ ទៅកាន់ វិហារក្នុងបច្ឆិមយាម ព្រះថេរៈនោះភ្ញាក់ឡើងហើយ ទៅកាន់សម្នាក់ របស់ភិក្ខុទាំងនោះ នាំភិក្ខុទាំងនោះចេញអំពីវិហារហើយ ខ្លួនឯងក៏ទៅសិង លក់យ៉ាងនោះទៀត កាលព្រះថេរៈធ្វើយ៉ាងនោះអស់កាលជានិច្ច ភិក្ខុទាំងនោះ មិនអាចធ្វើការស្វាធ្យាយ ឬធ្វើព្រះកម្មដ្ឋានក្នុងចិត្តបាន ទើបដល់នូវការ រាយមាយហើយ ។ ភិក្ខុទាំងនោះប្រឹក្សាគ្នាថា អាចារ្យរបស់ពួកយើងប្រារព្ធ ព្យាយាមពន់ពេក ពួកយើងនឹងឃ្លាំមើលលោក កាលឃ្លាំមើលឃើញកិរិយា របស់ព្រះថេរៈនោះហើយ ពោលថា អាវុសោទាំងឡាយ ពួកយើងវិនាស អាចារ្យរបស់ពួកយើង ស្រែកទទេៗ បណ្តាភិក្ខុទាំងនោះលំបាកពន់ពេក សូម្បីភិក្ខុមួយរូប ក៏មិនអាចញ៉ាំងគុណវិសេសឲ្យកើតបាន ភិក្ខុទាំងនោះចេញ វស្សាហើយ ទៅកាន់សម្នាក់របស់ព្រះសាស្តា មានបដិសណ្ឋារៈដែលព្