រឿងឧបាសកឈ្មោះមហាកាល

ក្បាលទី 33 · ទំព័រ 767

ចប់ ៥ រឿង ទេវទត្តភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្តភិក្ខុ ទ្រង់ ត្រាស់ធម្មទេសនានេះថា យស្ស អច្ចន្តទុស្សីល្យំ ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ ពួកភិក្ខុសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោ ទាំងឡាយ ទេវទត្តជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក អែបអបព្រះបាទ អជាតសត្តុ ញ៉ាំងលាភសក្ការៈដ៏ច្រើនឲ្យកើតឡើង បបួលព្រះបាទអជាតសត្តុ ក្នុងកាលសម្លាប់បិតា ជាអ្នករួមគំនិតជាមួយព្រះបាទអជាតសត្តុនោះ ដើម្បីសម្លាប់ព្រះតថាគត ដោយប្រការផ្សេងៗ ព្រោះតណ្ហាដែលចម្រើន ឡើងហើយ ដោយហេតុ គឺភាពជាបុគ្គលទ្រុស្តសីលនោះឯង ព្រះសាស្តា យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយ