រឿងទេវទត្តភិក្ខុ
សន្ទនាគ្នាដោយកថាដូចម្តេចហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា ដោយកថា ឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែឥឡូវនេះបុណ្ណោះ ទេ សូម្បីក្នុងកាលមុន ទេវទត្តក៏ព្យាយាមដើម្បីសម្លាប់តថាគត ដោយ ប្រការផ្សេងៗ ដូចគ្នា ដូច្នេះហើយ ទើបត្រាស់ជាតកទាំងឡាយ មានកុរុង្គជាតកជាដើម ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តណ្ហាដែលកើតឡើង ព្រោះហេតុ គឺជាអ្នកទ្រុស្តសីល ស្រោបរួបរឹតនូវបុគ្គលដែលទ្រុស្តសីល ឲ្យ ធ្លាក់ទៅក្នុងអបាយទាំងឡាយ មាននរកជាដើម ដូចដើមជ្រៃរួបរឹតដើមសាលព្រឹក្ស រហូតបាក់ចុះដូច្នោះ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។ ភាពជាអ្នកទ្រុស្តសីលហួសហេតុ គ្របសង្កត់ ( នូវ អត្តភាព ) របស់បុគ្គលណា ដូចវល្លដែលរួបរឹតដើមឈើ បុគ្គលនោះ ឈ្មោះថាធ្វើខ្លួនឯងឲ្យវិនាស ដូចជាចោរអ្នក ប្រាថ្នាធ្វើបុគ្គលនោះឲ្យវិនាស ដូច្នោះ ។ សេចក្តីអធិប្បាយ ភាពជាអ្នកទ្រុស្តសីលដោយចំណែកមួយ ឈ្មោះថា អច្ចន្តទុស្សីល្យំ ក្នុងព្រះគាថានោះ ។ បុគ្គលជាគ្រហស្ថ ធ្វើអកុសលកម្មបថ ១០ តាំងអំពីកើត ក្តី បព្វជិតត្រូវគរុកាបត្តិតាំងអំពីថ្ងៃឧបសម្បទាក្តី ឈ្មោះថាជាអ្នកទ្រុស្តសីល ហួសហេតុ ។ តែបទថា អច្ចន្តទុស្សីល្យំ នេះ ព្រះដ៏មានព្រះភាគត្រាស់ក្នុងព្រះគាថា នេះ ទ្រង់សំដៅយកភាពជាអ្នកទ្រុស្តសីលដែលមកហើយតាមគតិរបស់បុគ្គល ដែលទ្រុស្តសីលក្នុង ២-៣ អត្តភាព ។ ម្យ៉ាងទៀត តណ្ហាដែលអាស្រ័យទ្វារ ៦ របស់បុគ្គលទ្រុស្តសីលកើតឡើង បណ្ឌិតគប្បីជ្រាបថា ភាពជាអ្នកទ្រុស្តសីលក្នុងព្រះគាថានេះ ។