អដ្ឋកថា អដ្ឋកថា (ទហរភិក្ខុវត្ថុទី ១

ក្បាលទី 34 · ទំព័រ 4

រឿង ភិក្ខុកំលោះ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូប ត្រាស់ព្រះធម្មទេសនានេះថា ហីនំ ធម្មំ ជាដើម ។ បានឮថា ព្រះថេរៈមួយរូប មួយអន្លើដោយភិក្ខុកំលោះ ទៅកាន់ផ្ទះរបស់ នាងវិសាខាអំពីព្រលឹម បបរប្រចាំ រមែងជារបស់ដែលគេរៀបចំជានិច្ចដើម្បី ភិក្ខុប្រមាណ ៥០០ រូប ក្នុងផ្ទះរបស់នាងវិសាខា ព្រះថេរៈឆាន់បបរហើយ ឲ្យ ភិក្ខុកំលោះអង្គុយលើផ្ទះរបស់នាងវិសាខានោះ ចំណែកខ្លួនបានទៅកាន់ផ្ទះមួយ ខ្នងដទៃទៀត ។ សម័យនោះ កូនស្រីរបស់កូននាងវិសាខាតាំងនៅក្នុងឋានៈ របស់យាយ ធ្វើការខ្វល់ខ្វាយដល់ភិក្ខុទាំងឡាយ ។ នាងត្រងទឹកដើម្បីភិក្ខុ កំលោះនោះ ឃើញស្រមោលមុខរបស់ខ្លួនក្នុងថ្លាង ទើបសើច ភិក្ខុកំលោះ សម្លឹងមើលនាងក៏សើច នាងឃើញភិក្ខុកំលោះនោះសើច ទើបពោលថា បុគ្គលដាច់ក្បាលរមែងសើច លំដាប់នោះ ភិក្ខុកំលោះជេរនាងថា នាងក៏ ដាច់ក្បាល ម៉ែ និងរបស់នាង ក៏ដាច់ក្បាល នាងយំទៅកាន់សម្នាក់របស់ ជីដូនក្នុងរោងបាយ កាលនាងវិសាខាពោលថា នែនាង តើនាងកើតអ្វី ទើប