សុទ្ធោទនវត្ថុទី ២
ក្បាលទី 34 · ទំព័រ 7
គប្បីសេពធម៌ដ៏ថោកទាបនោះ ។ បទថា បមាទេន សេចក្តីថា មិនគប្បីនៅ រួមដោយសេចក្តីប្រមាទ មានការបណ្តែតបណ្តោយសតិជាលក្ខណៈ ។ បទថា ន សេវេយ្យ បានដល់ មិនគប្បីកាន់យកនូវមិច្ឆាទិដ្ឋិ ។ បទថា លោកវឌ្ឍនោ សេចក្តីថា បុគ្គលណាធ្វើយ៉ាងនេះ បុគ្គលនោះ រមែងឈ្មោះថា ជាមនុស្ស ចង្អៀតលោក ព្រោះហេតុនោះ មិនគប្បីជាមនុស្សចង្អៀតលោកឡើយ ព្រោះ មិនធ្វើយ៉ាងនោះ ។