បញ្ចសតវិបស្សកភិក្ខុវត្ថុទី ៣
ក្បាលទី 34 · ទំព័រ 11
ក្នុងកាលចប់ទេសនា ព្រះរាជាតាំងនៅក្នុងសោតាបត្តិផលហើយ ទេសនា មានប្រយោជន៍ដល់ជនទាំងឡាយដែលប្រជុំគ្នា ដូច្នេះឯង ។ រឿង ព្រះបទសុទ្ធោទនៈ ចប់ ៥ រឿង ភិក្ខុចម្រើនវិបស្សនា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុចម្រើនវិបស្សនា មានប្រមាណ ៥០០ រូប ត្រាស់ព្រះធម្មទេសនានេះថា យថា បុព្វុឡកំ បស្សេ ជាដើម ។