អភយរាជកុមារវត្ថុទី ៤
ក្បាលទី 34 · ទំព័រ 13
រឿង អភយរាជកុមារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធអភយរាជកុមារ ត្រាស់ព្រះធម្មទេសនានេះថា ឯថ បស្សថិមំ លោកំ ជាដើម ។ បានឮថា កាលអភយរាជកុមារនោះ បង្រ្កាបបច្ចន្តជនបទឲ្យស្ងប់រម្ងាប់ ហើយ ព្រះបាទពិម្ពិសារដែលជាព្រះបិតា ទ្រង់ពេញព្រះហបឫទ័យហើយ ព្រះរាជ ទានអ្នករបាំម្នាក់ ដែលឈ្លាសក្នុងការរាំ និងច្រៀងហើយ បានព្រះរាជទានរាជសម្បត្តិ ៧ ថ្ងៃ ។