សម្មជ្ជនត្ថេរវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 15

ការជាប់ជំពាក់ក្នុងកិលេសជាគ្រឿងជាប់ជំពាក់ មានរាគៈជាដើមណាមួយក្នុង អត្តភាពនេះឡើយ ។ ក្នុងកាលចប់ទេសនា ព្រះរាជកុមារ តាំងនៅក្នុងសោតាបត្តិផលហើយ ព្រះធម្មទេសនាមានប្រយោជន៍ដល់បុគ្គលដែលប្រជុំគ្នា ដូច្នេះឯង ។ រឿង អភយរាជកុមារ ចប់ ៥ រឿង ព្រះសម្មជ្ជនត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះសម្មជ្ជនត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា យោ ច បុព្វេ បមជ្ជិត្វា ជាដើម ។