អដ្ឋកថា សម្មជ្ជនត្ថេរវត្ថុទី ៥
បានឮថា ព្រះថេរៈនោះមិនធ្វើកាលឲ្យជាប្រមាណថា ព្រឹក ឬល្ងាច រមែងបោសច្រាសរឿយៗ ។ ថ្ងៃមួយ ព្រះថេរៈនោះកាន់អំបោសទៅកាន់សម្នាក់ ព្រះរេវតៈ ដែលអង្គុយទីសម្រាកពេលថ្ងៃ ហើយពោលថា ព្រះថេរៈនេះ ជា អ្នកខ្ជិលច្រអូសច្រើន បរិភោគរបស់ដែលជនឲ្យដោយសទ្ធា ហើយមក អង្គុយ ការដែលព្រះថេរៈនោះកាន់យកអំបោសហើយ បោសទីមួយកន្លែង មិនគួរឬ ព្រះថេរៈគិតថា អញនឹងឲ្យឱវាទលោក ដូច្នេះហើយ ទើបពោលថា មកនេះចុះ អាវុសោ ព្រះសម្មជ្ជនត្ថេរពោលថា មានការអ្វីលោកម្ចាស់ ព្រះ វេរតត្តេរពោលថា សូមលោកទៅងូតទឹកហើយ សឹមមក ។ ព្រះសម្មជ្ជនត្ថេរ នោះ បានធ្វើយ៉ាងនោះហើយ លំដាប់នោះ ព្រះថេរៈឲ្យលោកអង្គុយក្នុងទីបំផុត នាចំណែកម្ខាង ហើយកាលពោលទូន្មាន ទើបពោលថា អាវុសោ ធម្មតា ភិក្ខុដែលបោសសព្វកាលមិនគួរ ការដែលភិក្ខុបោសតែពេលព្រឹកហើយ ត្រាច់ បិណ្ឌបាត ត្រឡប់អំពីបិណ្ឌបាតហើយ មកអង្គុយក្នុងទីសម្រាកពេលយប់ ឬទីសម្រាកពេលថ្ងៃ ស្វាធ្យាយអាការ ៣២ ផ្តើមចម្រើននូវការអស់ទៅ សូន្យ ទៅក្នុងអត្តភាពហើយ ក្រោកឡើង បោសក្នុងពេលល្ងាច ទើបគួរ ភិក្ខុមិន បោសអស់កាលជានិច្ច ហើយគប្បីធ្វើឱកាសដល់ខ្លួន ។ ព្រះសម្មជ្ជនត្ថេរនោះ តាំងនៅក្នុងឱវាទរបស់ព្រះថេរៈហើយ មិនយូរបុន្មាន ក៏សម្រេចអរហត្ត ។ ក្នុងទីនោះៗបានសុខហើយ ។ លំដាប់នោះ ភិក្ខុទាំងឡាយពោលនឹងព្រះសម្មជ្ជនត្ថេរនោះថា អាវុសោ សម្មជ្ជនៈ ក្នុងទីនោះៗ រាត់រាយ ព្រោះហេតុអ្វីទើបលោកមិនបោស ព្រះ សម្មជ្ជនៈពោលថា អាវុសោ ខ្ញុំធ្វើហើយយ៉ាងនោះ ក្នុងកាលប្រមាទ ឥឡូវនេះ ខ្ញុំមិនប្រមាទហើយ ។