បេសការធីតាវត្ថុទី ៧
ក្បាលទី 34 · ទំព័រ 20
រឿង កូនស្រីជាងតម្បាញ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងចេតិយឈ្មោះអគ្គាឡវៈ ទ្រង់ប្រារព្ធធីតា របស់ជាងតម្បាញម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា អន្ធភូតោ អយំ លោកោ ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ពួកអ្នកក្រុងអាឡវី កាលព្រះសាស្តាយាង ដល់ក្រុងអាឡវីហើយ បានទូលនិមន្តថ្វាយទានហើយ ។