តឹសភិក្ខុវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 28

រឿង ភិក្ខុ ៣០ រូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ៣០ រូប ត្រាស់ព្រះធម្មទេសនានេះថា ហំសា អាទិច្ចបថេ យន្តិ ជាដើម ។ សេចក្តីពិស្តារថា ក្នុងថ្ងៃមួយ ភិក្ខុមានប្រក្រតីនៅក្នុងទិសប្រមាណ ៣០ រូបចូលទៅគាល់ព្រះសាស្តា ។ ព្រះអានន្ទត្ថេរ មកក្នុងកាលដែលធ្វើវត្តដល់ ព្រះសាស្តា ឃើញភិក្ខុទាំងនោះហើយគិតថា កាលព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈ ជាមួយភិក្ខុទាំងនេះហើយអញនឹងធ្វើវត្ត ដូច្នេះហើយ បានឈរត្រង់ខ្លោងទ្វារ ។