អដ្ឋកថា តឹសភិក្ខុវត្ថុទី ៨
ព្រះសាស្តាទ្រង់ធ្វើបដិសណ្ឋារៈជាមួយភិក្ខុទាំងនោះហើយ ក៏ត្រាស់កថាដែល ប្រារព្ធធម៌ ជាគ្រឿងឲ្យរពឫកដល់គ្នានិងគ្នាដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះ ស្តាប់ធម្មកថានោះហើយ សម្រេចអរហត្ត ហោះទៅតាមអាកាស ព្រះអានន្ទ កាលភិក្ខុនោះយឺតយូរ ចូលទៅគាល់ព្រះសាស្តា ទូលសួរថា បពិត្រព្រះអង្គ ភិក្ខុប្រមាណ ៣០ រូបមកហើយក្នុងទីនេះ ភិក្ខុទាំងនោះទៅណា ព្រះសាស្តា ត្រាស់ថា ម្នាលអានន្ទ ទៅហើយ ព្រះអានន្ទទូលថា បពិត្រព្រះអង្គ ទៅដោយ ផ្លូវណា ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ ទៅតាមអាកាស ព្រះអានន្ទសួរថា បពិត្រព្រះអង្គ ភិក្ខុទាំងនោះជាព្រះខីណាស្រពឬ ព្រះសាស្តាត្រាស់ថា ម្នាល អានន្ទ យ៉ាងនោះឯង ភិក្ខុទាំងនោះ ស្តាប់ធម៌ក្នុងសម្នាក់តថាគតសម្រេច អរហត្តហើយ ។ ក្នុងខណៈនោះ ហង្សទាំងឡាយទៅដោយអាកាសហើយ ។ ព្រះសាស្តា ត្រាស់ថា អានន្ទ ឥទ្ធិបាទ ៤ ដែលបុគ្គលណាចម្រើនល្អហើយ បុគ្គលនោះរមែង ទៅដោយអាកាសដូចហង្សដូច្នោះ ដូច្នេះហើយ ទើបត្រាស់ព្រះគាថានេះថា ហំសា ទិច្ចបថេ យន្តិ អាកាសេ យន្តិ ឥទ្ធិយា នីយន្តិ ធីរា លោកម្ហា ជេត្វា មារំ សវាហនំ ។ ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមាន បឫទ្ធិ តែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់ កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែង រលាស់ខ្លួនចេញចាកលោកបាន ។ សេចក្តីអធិប្បាយ បណ្ឌិតគប្បីជ្រាបអត្ថនៃព្រះគាថានោះថា ហង្សទាំងនេះ រមែងទៅក្នុង ផ្លូវនៃព្រះអាទិត្យ គឺក្នុងអាកាស ។ ឥទ្ធិបាទដែលជនណាចម្រើនល្អហើយ ជន ទាំងនោះ រមែងទៅក្នុងអាកាសដោយឫទ្ធិ ។ ធីរជនទាំងឡាយ គឺបណ្ឌិតឈ្នះ មារ មួយអន្លើដោយវាហនៈហើយ រមែងចេញទៅ គឺរមែងរលាស់ចេញចាក លោក គឺវដ្តៈនេះ បានដល