ចិញ្ចមាណវិកាវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 30

រឿង ចិញ្ចមាណវិកាល ំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាងចិញ្ចមាណវិកា ត្រាស់ព្រះធម្មទេសនានេះថា ឯកំ ធម្មំ អតីតស្ស ជាដើម ។ សេចក្តីពិស្តារថា ក្នុងបឋមពោធិកាល កាលសាវ័ករបស់ព្រះទសពល មានច្រើន មិនមានប្រមាណ កាលពួកទេវតា និងមនុស្សឈមចុះកាន់អរិយភូមិ កាលការកើតឡើងនៃព្រះគុណរបស់ព្រះសាស្តាផ្សាយទៅហើយ លាភសក្ការៈ ជាច្រើនកើតឡើងហើយ ។