អសទិសទានវត្ថុ ទី ១០
ក្បាលទី 34 · ទំព័រ 37
បុគ្គលបែបនោះ មិនគប្បីធ្វើ ដូច្នេះ រមែងមិនមាន ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ចិញ្ចមាណវិកា ចប់ ៥ រឿង អសទិសទាន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអសទិសទាន ត្រាស់ព្រះធម្មទេសនានេះថា ន វេ កទរិយា ទេវលោកំ វជន្តិ ជាដើម ។