អនាថបិណ្ឌិកបុត្តកាលវត្ថុទី ១១)
ក្បាលទី 34 · ទំព័រ 45
ក្នុងកាលចប់ទេសនា ជុណ្ហអមាត្យតាំងនៅក្នុងសោតាបត្តិផល ទេសនា មានប្រយោជន៍ដល់បរិស័ទដែលប្រជុំគ្នាហើយ ។ ជុណ្ហអមាត្យ កាលបានជា ព្រះសោតាបន្នហើយ បានថ្វាយទានដោយទំនង ដែលព្រះរាជាថ្វាយហើយ អស់ ៧ ថ្ងៃដូចគ្នា ដូច្នេះឯង ។ រឿង អសទិសទាន ចប់ ៥ រឿង កាឡៈកូនរបស់អនាថបិណ្ឌិកសេដ្ឋី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកូនរបស់អនាថបិណ្ឌិក ឈ្មោះកាឡៈ ត្រាស់ព្រះធម្មទេសនានេះថា បឋព្យា ឯករជ្ជេន ជាដើម ។