អដ្ឋកថា អនាថបិណ្ឌិកបុត្តកាលវត្ថុទី ១១)

ក្បាលទី 34 · ទំព័រ 45

បានឮថា កាឡៈនោះទោះបីជាកូនរបស់សេដ្ឋីដែលដល់ព្រមដោយសទ្ធា ដូច្នោះ ក៏មិនប្រាថ្នាទៅកាន់សម្នាក់របស់ព្រះសាស្តាឡើយ មិនប្រាថ្នានឹងស្តាប់ ធម៌ មិនប្រាថ្នានឹងធ្វើការខ្វល់ខ្វាយដល់សង្ឃ ត្រូវបិតាពោលថា អ្នកកុំធ្វើយ៉ាង នេះ ក៏មិនស្តាប់ពាក្យរបស់លោក ។ លំដាប់នោះ បិតារបស់កាឡៈគិតថា កាឡៈនេះ កាលកាន់យកនូវទិដ្ឋិ បែបនេះត្រាច់ទៅ នឹងជាអ្នកមានអវីចីជាទីទៅខាងមុខ កាលអញនៅរស់ កូន របស់អញទៅកាន់នរកមិនសមគួរដល់អញឡើយ ឈ្មោះថា សត្វ មិនសម្លឹង ក្នុងទ្រព្យមិនមានក្នុងលោកនេះឡើយ អញនឹងទម្លាយទិដ្ឋិរបស់កូននោះដោយ ទ្រព្យ ។ លំដាប់នោះ សេដ្ឋីនិយាយនឹងកាឡៈនោះថា នែបា ចូរបាជាអ្នករក្សា ឧបោសថ ទៅកាន់វិហារស្តាប់ធម៌ហើយមកចុះ ពុកនឹងឲ្យកហាបណៈមួយ រយដល់អ្នក កាឡៈពោលថា នឹងឲ្យពិតឬ សេដ្ឋីពោលថា អើ ពុកឲ្យ ។ កាឡៈនោះសួរបញ្ជាក់បីដងហើយ ជាអ្នករក្សាឧបោសថ បានទៅកាន់ វិហារហើយ តែកិច្ចដោយការស្តាប់ធម៌របស់គាត់មិនមាន គាត់ដេកក្នុងទីតាម ដែលសុខស្រួលហើយ បានទៅផ្ទះអំពីព្រលឹម ។ លំដាប់នោះ បិតារបស់គាត់ ពោលថា កូនរបស់យើងបានជាអ្នករក្សាឧបោសថ ចូរអ្នកទាំងឡាយនាំបបរ ជាដើមមកឲ្យរហ័ស ដូច្នេះហើយ ប្រើអ្នកបម្រើឲ្យបម្រើ ។ កាឡៈនោះហាម អាហារហើយដោយពោលថា បើខ្ញុំមិនបានកហាបណៈក៏មិនបរិភោគ ។ គ្រា នោះ បិតារបស់កាឡៈកាលអត់ធន់នឹងការរំខានមិនបាន ទើបឲ្យកញ្ចប់ កហាបណៈហើយ កាឡៈនោះទទួលកហាបណៈបុណ្ណោះក្នុងដៃហើយ ទើបរិភោគ អាហារ ។