អដ្ឋកថា អដ្ឋកថា (មារធីតរវត្ថុទី ១
រឿង មារធីតា លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងពោធិមណ្ឌលដ្ឋាន ទ្រង់ប្រារព្ធធីតាមារ ត្រាស់ព្រះធម្មទេសនានេះថា យស្ស ជិតំ ជាដើម ។ ព្រះសាស្តា ទ្រង់ញ៉ាំងព្រះធម្មទេសនាឲ្យតាំងឡើងក្នុងក្រុងសាវត្ថីហើយត្រ ាស់ដល់ព្រាហ្មណេ៍ឈ្មាះមាគន្ទិយៈ ក្នុងដែនកុរុទៀត ។ បានឮថា ក្នុងដែនកុរុ កូនស្រីរបស់មាគន្ទិយព្រាហ្មណ៍ ឈ្មោះថា មាគន្ទិយាដូចគ្នា ជាអ្នកមានរូបឆោមស្រស់ត្រកាល ។ ព្រាហ្មណមហាសាលជាច្រើន និងពួកខត្តិយមហាសាល ចង់បាននាងមាគន្ទិយានោះ ទើប បញ្ជូនដំណឹងទៅដល់មាគន្ទិយៈថា ចូរឲ្យកូនស្រីដល់យើងទាំងឡាយចុះ ។ មាគន្ទិយព្រាហ្មណ៍ ក៏ឃាត់ព្រាហ្មណមហាសាល ខត្តិយមហាសាលទាំងអស់ ដូចគ្នាថា ពួកអ្នកមិនសមនឹងធីតាខ្ញុំទេ ។ ថ្ងៃមួយ ក្នុងពេលទៀបភ្លឺ ព្រះសាស្តាទ្រង់ប្រមើលមើលលោក ទ្រង់ ឃើញមាគន្ទិយព្រាហ្មណ៍ចូលទៅខាងក្នុងសំណាញ់ គឺព្រះញាណរបស់ព្រះអង្គ ទើបទ្រង់ពិចារណាថា នឹងមានហេតុអ្វីហ្ន៎ ទ្រង់ឃើញឧបនិស្ស័យនៃមគ្គ និង ផលទាំង ៣ របស់ព្រាហ្មណ៍ និងព្រាហ្មណី ។ ចំណែកព្រាហ្មណ៍ ក៏បម្រើ ភ្លេងជានិច្ចខាងក្រៅស្រុក ។ ព្រះសាស្តា ទ្រង់កាន់បាត្រ និងចីវរទៅកាន់ទីនោះ អំពីព្រលឹម ។ ព្រាហ្មណ៍សម្លឹងមើលរូបសិរីរបស់ព្រះសាស្តាបណ្តើរ គិតបណ្តើរថា ឈ្មោះថា បុរសក្នុងលោកនេះ ដែលនឹងដូចបុរសនេះមិនមាន បុរសនេះ ជាអ្នកសមគួរដល់កូនស្រីរបស់អញ អញនឹងឲ្យកូនស្រីរបស់អញ ដល់បុរសនេះ ហើយក្រាបទូលព្រះសាស្តាថា បពិត្រសមណៈ ខ្ញុំមានធីតា ម្នាក់ ខ្ញុំមិនឃើញបុរសដែលសមគួរដល់នាង ទើបមិនបានឲ្យនាងដល់បុគ្គល ណាឡើយ ។