ទេវោរោហណវត្ថុទី ២
ក្បាលទី 34 · ទំព័រ 62
រឿង យមកប្បាដិហារ្យ លំនាំដើម ព្រះសាស្តាទ្រង់ប្រារព្ធទេវតា និងមនុស្សជាច្រើនត្រង់ទ្វារនៃនគរសង្កស្សៈ ត្រាស់ព្រះធម្មទេសនានេះថា យេ ឈានប្បសុតា ធីរា ជាដើម ។ ទេសនា នេះកើតឡើងក្នុងក្រុងរាជគ្រឹះ ។ សេចក្តីពិស្តារ សម័យមួយ សេដ្ឋីអ្នកក្រុងរាជគ្រឹះ ឲ្យសន្ធឹងសំណាញ់ មានសណ្ឋានដូចដបដើម្បីសេចក្តីផុតភ័យ គឺដើម្បីរក្សាអាភរណៈជាដើម ដែលរបូតទៅដោយការភ្លេចភ្លាំង លេងកីឡាក្នុងស្ទឹងគង្គា ។