អដ្ឋកថា ទេវោរោហណវត្ថុទី ២
ក្នុងកាលនោះ ដើមចន្ទន៍មួយដើមកើតឡើងត្រង់ច្រាំងស្ទឹងខាងលើខ្សែ ទឹកនៃស្ទឹងគង្គា មានឫសត្រូវទឹកច្រោះ គាល់បាក់ខ្ចាត់ខ្ចាយ នៅលើថ្មនោះៗ កាលនោះ ពកមួយមានប្រមាណបុនក្អម ត្រូវថ្មកូត ត្រូវរលកនាំមកជារបស់ រលោង អណ្តែតទៅដោយលំដាប់ ត្រូវសារាយរួបរឹត មកជាប់សំណាញ់របស់ សេដ្ឋីនោះ ។ សេដ្ឋីពោលថា នុ៎ះជាអ្វី បានឮថា នុ៎ះជាពកនៃដើមឈើ ទើបឲ្យនាំពក ឈើនោះមកចាំងដោយចុងកាំបិត ដើម្បីពិចារណាថា នុ៎ះជាឈើអ្វី ។ រំពេចនោះឯង ចន្ទន៍ក្រហមមានពណ៌ដូចល័ក្តក៏ប្រាកដ សេដ្ឋីមិនទាន់ជា សម្មាទិដ្ឋិ មិនជាមិច្ឆាទិដ្ឋិ ដាក់ខ្លួនជាកណ្តាលគិតថា ចន្ទន៍ក្រហមក្នុងផ្ទះរបស់ អញមានច្រើន អញនឹងយកចន្ទន៍នេះធ្វើអ្វីហ្ន៎ ពេលនោះគាត់គិតយ៉ាងនេះថា ក្នុងលោកនេះ ជនដែលពោលថា អញជាព្រះអរហន្តមានច្រើន អញមិន ស្គាល់ព្រះអរហន្តសូម្បីត្រឹមតែមួយ អញនឹងប្រកបគ្រឿងក្រឡឹងទុកក្នុងផ្ទះ ឲ្យ ក្រឡឹងជាបាត្រហើយ ដាក់សង្រែកសំយុងក្នុងអាកាសប្រមាណ ៦០ ហត្ថ ដោយបឫស្សីតគ្នា ពោលថា បើព្រះអរហន្តមាន សូមមកតាមអាកាសហើយ កាន់យកបាត្រនេះ បុគ្គលណាកាន់យកបាត្រនោះបាន ខ្ញុំ មួយអន្លើដោយបុត្តភរិយា នឹងដល់បុគ្គលនោះជាសរណៈ ហើយឲ្យក្រឡឹងបាត្រដោយទំនង ដែលគិតហើយនោះឯង លើកឡើងដោយបឫស្សីតគ្នា ពោលថា ក្នុងលោកនេះ បុគ្គលណាជាព្រះអរហន្ត សូមបុគ្គលនោះមកតាមអាកាសយកបាត្រនេះចុះ ។ គ្រូទាំងឡាយពោលថា បាត្រនោះសមគួរដល់ពួកយើង សូមលោកឲ្យ បាត្រនោះដល់អាត្មាចុះ សេដ្ឋីនោះពោលថា សូមលោកម្ចាស់ទាំងឡាយ មក តាមអាកាសហើយយកចុះ ។ ក្នុងថ្ងៃទី ៦ និគ្គណ្ឋនាដបុត្រ បញ្ជូនពួកអន្តេវាសិកទៅថា ចូរពួក លោកទៅ ចូរនិយាយនឹងសេដ្ឋីយ៉ាងនេះថា បាត្រនោះ សមគួរដល់អាចារ្យ របស់ពួកយើង លោកកុំធ