ឯរកបត្តនាគរាជវត្ថុទី ៣
ក្បាលទី 34 · ទំព័រ 99
រឿង ឯរកបត្តនាគរាជ លំនាំដើម ព្រះសាស្តា ទ្រង់អាស្រ័យពារាណសីនគរ ប្រថាប់នៅត្រង់ដើមច្រេស ៧ ដើម ទ្រង់ប្រារព្ធស្តេចនាគ ឈ្មោះឯរកបត្ត ត្រាស់ព្រះធម្មទេសនានេះថា កិច្ឆោមនុស្សបដិលាភោ ជាដើម ។ បានឮថា ក្នុងសាសនារបស់ព្រះកស្សបសម្ពុទ្ធ ក្នុងកាលមុនស្តេចនាគ នោះជាភិក្ខុកំលោះ ចុះទូកទៅក្នុងស្ទឹងគង្គា ទាញស្លឹករៃទឹកមួយក្តាប់ កាលទូក ស្ទុះទៅដោយរហ័សក៏មិនលែង រៃទឹកនោះដាច់ហើយ ។