អដ្ឋកថា ឯរកបត្តនាគរាជវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 99

ភិក្ខុកំលោះនោះមិន សម្តែងអាបត្តិដោយគិតថា នេះគ្រាន់តែជាទោសតិចតួច សូម្បីធ្វើសមណធម៌ ក្នុងព្រៃអស់ ២ ម៉ឺនឆ្នាំ ក្នុងកាលមរណភាព ឃើញហាក់បីដូចស្លឹករៃទឹកមក រុំក សូម្បីចង់សម្តែងអាបត្តិ កាលមិនឃើញភិក្ខុដទៃ ក៏ក្តៅក្រហាយឡើងថា អញមានសីលមិនបរិសុទ្ធ ចុតិចាកអត្តភាពនោះហើយ កើតជាស្តេចនាគ មាន រាងកាយប្រមាណបុនទូកកំរោល ។ នាគនោះមានឈ្មោះថា ឯរកបត្តនោះ ឯង ។ ក្នុងខណៈដែលកើតហើយនោះឯង ស្តេចនាគក្រឡេកមើលអត្តភាព ហើយ មានការក្តៅក្រហាយថា អញធ្វើសមណធម៌អស់កាលមានប្រមាណ បុណ្ណេះ ជាអ្នកកើតក្នុងទីដែលមានកង្កែបជាអាហារ ក្នុងកំណើតអហេតុកសត្វ ។ ក្នុងកាលតមក នាគបានធីតាម្នាក់ បើកពពារធំលើផ្ទៃទឹកស្ទឹងគង្គា ដាក់ ធីតាលើពពារនោះឲ្យរាំច្រៀងហើយ ។ បានឮថា នាគមានការគិតយ៉ាងនេះថា កាលព្រះពុទ្ធកើតឡើង អញនឹង បានឮភាពដែលព្រះពុទ្ធនោះកើតឡើងដោយឧបាយនេះឯង បុគ្គលណានាំយក ចម្រៀងឆ្លើយនឹងចម្រៀងរបស់អញបាន អញនឹងឲ្យធីតា មួយអន្លើដោយនាគ ពិភពដ៏ធំដល់បុគ្គលនោះ ។ ដាក់ធីតានោះលើពពារ ក្នុងថ្ងៃឧបោសថរៀង រាល់កន្លះខែ ។ ធីតានោះឈររាំលើពពារនោះ ច្រៀងយ៉ាងនេះថា បុគ្គលជា ធំ ឈ្មោះថា ព្រះរាជាដូចម្តេច ព្រះរាជា ឈ្មោះថា មានធូលីលើក្បាលដូចម្តេច ឈ្មោះថា ប្រាសចាកធូលីដូចម្តេច លោកហៅថាបុគ្គលពាលដូចម្តេច ។ អ្នកជម្ពូទ្វីបទាំងមូលនាំគ្នាមកដោយបំណងថា អញនឹងនាំយកនាងនាគមាណវិកា ហើយតែងបទចម្រៀងឆ្លើយ ច្រៀងដោយកម្លាំងបញ្ញារៀងៗ ខ្លួន ។ នាងតែងបដិសេធចម្រៀងដែលច្រៀងឆ្លើយនោះ កាលនាងឈរលើពពាររៀង រាល់កន្លះខែច្រៀងយ៉ាងនេះបុណ្ណោះ មួយពុទ្ធន្តរកន្លងទៅហើយ ។ គ្រានោះ ព្រះសាស្តាទ្រង់កើតឡើងហើយក្នុងលោក ថ្ងៃមួយ ពេល ទៀបភ្លឺ ទ្រង់ប្រមើលមើលលោ