អានន្ទត្ថេរបញ្ហវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 106

អភិនីហារសម្រេចហើយ ជាការបានដោយលំបាក ដោយពាន់នៃកោដិកប្បម ិនមែនតិច ។ ក្នុងកាលចប់ទេសនា ពួកសត្វ ៨៤០០០ បានត្រាស់ដឹងធម៌ហើយ ចំណែក នាគរាជគួរបានសោតាបត្តិផលក្នុងថ្ងៃនោះ តែក៏មិនបានព្រោះភាពដែលខ្លួនជា សត្វតិរច្ឆាន ។ នាគរាជនោះដល់នូវភាវៈ គឺការមិនលំបាកក្នុងឋានៈទាំង ៥ ពោល គឺការបដិសន្ធិ ការសកស្រកា ការដាក់ចិត្តឈានចុះកាន់និទ្រា ការសេព មេថុននឹងនាងនាគដែលមានជាតិស្មើគ្នា និងចុតិដែលពួកនាគកាន់យក សរីរៈនៃនាគនោះឯង ហើយលំបាក រមែងត្រាច់ទៅដោយរូបនៃមាណពនោះ ឯង ដូច្នេះ ។