អដ្ឋកថា អានន្ទត្ថេរបញ្ហវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 106

រឿង ឯរកបត្តនាគរាជ ចប់ ៥ រឿង បញ្ញារបស់ព្រះអានន្ទត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបញ្ញារបស់ព្រះអានន្ទ ត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា សព្វបបស្ស អករណំ ជាដើម ។ បានឮថា ព្រះថេរៈអង្គុយក្នុងទីសម្រាកពេលថ្ងៃគិតថា ព្រះសាស្តាត្រាស់ ប្រាប់ហេតុនៃព្រះពុទ្ធ ៧ អង្គគ្រប់យ៉ាង គឺព្រះជននី និងព្រះជនក ការកំណត់ ព្រះជន្មាយុ ឈើដែលត្រាស់ដឹង សាវកសន្និបាត អគ្គសាវ័ក ឧបដ្ឋាក តែ ឧបោសថមិនបានត្រាស់ប្រាប់ ឧបោសថនៃព្រះពុទ្ធទាំងនោះយ៉ាងនេះ ឬដទៃ ហ្ន៎ ។ ទើបចូលទៅគាល់ព្រះសាស្តា ហើយទូលសួរសេចក្តីនោះ ព្រោះការ ផ្សេងគ្នានៃកាល នៃព្រះពុទ្ធទាំងនោះបុណ្ណោះមានហើយ ។ ការផ្សេងគ្នានៃគាថា មិនមាន ព្រោះថា ព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សី ទ្រង់ធ្វើឧបោសថរៀងរាល់ ៧ ឆ្នាំម្តង ព្រោះព្រះឱវាទដែលទ្រង់ប្រទានហើយ មួយថ្ងៃបុណ្ណោះល្មមប្រព្រឹត្ត ទៅបាន ៧ ឆ្នាំ ព្រះសម្មាសម្ពុទ្ធព្រះនាមសិខី និងវេស្សភូ ទ្រង់ធ្វើឧបោសថ រៀងរាល់ ៦ ឆ្នាំ ទ្រង់ប្រទានក្នុងមួយថ្ងៃបុណ្ណោះ ល្មមប្រព្រឹត្តទៅបាន ៦ ឆ្នាំ ព្រះសម្មាសម្ពុទ្ធព្រះនាមកកុសន្ធៈ និងកោនាគមនៈ ទ្រង់ធ្វើឧបោសថ រៀងរាល់ឆ្នាំ ព្រោះឱវាទដែលទ្រង់ប្រទានមួយថ្ងៃបុណ្ណោះ ល្មមប្រព្រឹត្តទៅ បានមួយឆ្នាំ ព្រះកស្សបទសពល ទ្រង់ធ្វើឧបោសថរៀងរាល់ ៦ ខែ ព្រោះ ព្រះឱវាទដែលប្រទានមួយថ្ងៃ ល្មមប្រព្រឹត្តទៅបាន ៦ ខែ ដូច្នោះ ទើបព្រះសាស្តា ត្រាស់ភាពផ្សេងគ្នានៃកាលនេះ របស់ព្រះពុទ្ធទាំងនោះ ហើយត្រាស់ ថា ចំណែកឱវាទគាថារបស់ព្រះពុទ្ធទាំងនោះយ៉ាងនេះឯង ដូច្នេះហើយ កាល ទ្រង់ធ្វើឧបោសថនៃព្រះពុទ្ធគ្រប់អង្គដែលដូចគ្នានោះឲ្យជាក់ច្បាស់ ទើបត្រាស់ ព