អនភិរតភិក្ខុវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 111

រឿង ភិក្ខុមិនត្រេកអរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមិនត្រេកអរ ក្នុងព្រហ្មចរិយមួយរូប ត្រាស់ព្រះធម្មទេសនានេះថា ន កហាបណវស្សេន ជាដើម ។ បានឮថា ភិក្ខុនោះបព្វជ្ជាហើយក្នុងសាសនា បានឧបសម្បទាហើយ កាល ព្រះឧបជ្ឈាយ៍បញ្ជូនទៅដោយពាក្យថា ចូរអ្នកទៅទីឈ្មោះនោះ ហើយរៀន ឧទ្ទេស បានទៅក្នុងទីនោះហើយ ។