អដ្ឋកថា អនភិរតភិក្ខុវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 111

កាលនោះ រោគកើតឡើងដល់បិតារបស់ លោក ។ បិតានោះប្រាថ្នានឹងឃើញបុត្រ តែមិនមានបុគ្គលណាម្នាក់ដែលអាច ហៅបុត្រនោះមកឲ្យបាន ទើបកន្ទក់កន្ទេញព្រោះសេចក្តីសោកដោយបុត្រនោះ ឯង ជាអ្នកមានសេចក្តីស្លាប់ខិតចូលមកដល់ហើយ ទើបផ្តាំនឹងប្អូនប្រុសថា អ្នកគប្បីធ្វើទ្រព្យនេះឲ្យជាថ្លៃបាត្រ និងចីវរដល់បុត្ររបស់យើង ហើយឲ្យទ្រព្យ មួយរយកហាបណៈ ទុកក្នុងដៃប្អូនប្រុស បានធ្វើកាលកិរិយាហើយ ។ ក្នុងកាលដែលភិក្ខុកំលោះមកហើយ ទើបប្អូនប្រុសនោះ ក្រាបចុះទៀប បាតជើងទ្រហោយំបម្រះននេលោទៅមកពោលថា បពិត្រលោកម្ចាស់ ញោម របស់លោកម្ចាស់ កន្ទក់កន្ទេញធ្វើកាលកិរិយាហើយ បិតានោះបានប្រគល់ កហាបណៈមួយរយទុកក្នុងដៃរបស់ខ្ញុំ ខ្ញុំនឹងធ្វើដូចម្តេចដោយទ្រព្យនោះ ទើប ភិក្ខុកំលោះឃាត់ថា អាត្មាមិនត្រូវការដោយកហាបណៈ ក្នុងកាលតមក ទើប គិតថា ប្រយោជន៍អ្វីរបស់អញ ដោយការត្រាច់ទៅបិណ្ឌបាតក្នុងត្រកូលដទៃ ចិញ្ចឹមជីវិត អញអាចអាស្រ័យកហាបណៈមួយរយនោះចិញ្ចឹមជីវិតបាន អញ នឹងសឹក ។ ភិក្ខុនោះ ត្រូវសេចក្តីអផ្សុកបៀតបៀនហើយ ទើបលះនូវការ ស្វាធ្យាយ និងព្រះកម្មដ្ឋាន បានជាអ្នកមានរោគស្គមលឿង ។ គ្រានោះ ភិក្ខុ កំលោះ និងសាមណេរសួរលោកថា តើលោកម្ចាស់កើតអ្វី ព្រះថេរៈឆ្លើយថា ខ្ញុំអផ្សុក ទើបនាំគ្នាប្រាប់ដល់អាចារ្យ និងឧបជ្ឈាយ៍ ។ ពេលនោះ អាចារ្យ និងឧបជ្ឈាយ៍ទាំងនោះ នាំលោកទៅកាន់សម្នាក់របស់ព្រះសាស្តា បង្ហាញដល់ ព្រះសាស្តាហើយ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកឬ កាលលោកក្រាប ទូលថា ករុណាព្រះអង្គ ទើបទ្រង់ត្រាស់ថា ព្រោះហេតុអ្វី ទើបអ្នកធ្វើយ៉ាង នោះ អ្វីជាបច្ច័យនៃការចិញ្ចឹមជីវិតរបស់អ្នកមានឬ ភិក្ខុនោះ ក្រាបទូលថា បពិត្រព្រះ