អគ្គិទត្តព្រាហ្មណវត្ថុ ទី ៦

ក្បាលទី 34 · ទំព័រ 115

បទថា តណ្ញក្ខយរតោ សេចក្តីថា ជាអ្នកត្រេកអរក្រៃលែងក្នុងព្រះអរហត្ត និងក្នុងព្រះនិព្វាន គឺប្រាថ្នាអរហត្ត និងព្រះនិព្វាន ។ ភិក្ខុយោគាវចរ កើតក្នុងទីបំផុតនៃការស្តាប់ធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងហើយ ឈ្មោះថា ព្រះសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកាលចប់ទេសនា ភិក្ខុនោះតាំងនៅក្នុងសោតាបត្តិផល ។