អានន្ទត្ថេរបញ្ហវត្ថុទី ៧
ក្បាលទី 34 · ទំព័រ 125
រឿង បញ្ញារបស់ព្រះអានន្ទត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបញ្ញារបស់ព្រះអានន្ទ ត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ទុល្លភោ បុរិសាជញ្ញោ ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះថេរៈអង្គុយក្នុងទីសម្រាកពេលថ្ងៃ គិតថា ព្រះសាស្តាកាលត្រាស់ពាក្យថា ដំរីអាជានេយ្យកើតឡើងក្នុងត្រកូលដំរីឆទ្ទន្ត ឬក្នុងត្រកូលដំរីឧបោសថ សេះអាជានេយ្យកើតក្នុងត្រកូលសេះសិន្ធព ឬត្រកូល សេះវលាហក គោអាជានេយ្យ កើតក្នុងទក្ខិណាបថជនបទជាដើម ជាការត្រាស់ ទីកើតឡើងនៃសត្វដ៏ប្រសើរ មានដំរីអាជានេយ្យជាដើមហើយ ចំណែក បុរសអាជានេយ្យ រមែងកើតឡើងក្នុងទីណាហ្ន៎ ។