សម្ពហុលភិក្ខុវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 127

រឿង សម្ពហុលភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការសន្ទនារបស់ ភិក្ខុច្រើនរូប ត្រាស់ព្រះធម្មទេសនានេះថា សុខោ ពុទ្ធានមុប្បាទោ ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ភិក្ខុ ៥០០ អង្គុយក្នុងសាលាជាទីទំនុកបម្រុង សន្ទនាគ្នាថា អាវុសោទាំងឡាយ អ្វីហ្ន៎ជាសុខក្នុងលោកនេះ ។