អដ្ឋកថា សម្ពហុលភិក្ខុវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 127

បណ្តាភិក្ខុទាំងនោះ ពួកខ្លះពោលថា ឈ្មោះថា សុខ ដូចគ្នានឹងសុខក្នុង រាជសម្បត្តិមិនមាន ពួកខ្លះពោលថា ឈ្មោះថា សុខ ដូចគ្នានឹងសុខក្នុងកាម រមែងមិនមាន ពួកខ្លះពោលថា ឈ្មោះថា សុខ ដូចគ្នានឹងសុខដែលកើតអំពី ការបរិភោគស្រូវសាលី និងសាច់ មិនមាន ។ ព្រះសាស្តាយាងមកកាន់ទីដែលភិក្ខុទាំងនោះអង្គុយហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយពាក្យអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា ដោយពាក្យឈ្មោះនេះ ទើបត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ពួកអ្នកពោលអ្វី សេចក្តីសុខទាំងអស់នេះទាក់ទងដោយទុក្ខក្នុង វដ្តៈទាំងអស់ តែហេតុនេះបុណ្ណោះ គឺការកើតឡើងនៃព្រះពុទ្ធ ការស្តាប់ធម៌ ការព្រមព្រៀងរបស់ពួកគណៈ ភាពជាអ្នកត្រូវរូវគ្នា ជាសុខក្នុងលោកនេះ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា សុខោ ពុទ្ធានមុប្បាទោ សុខា សទ្ធម្មទេសនា សុខា សង្ឃស្ស សាមគ្គី សមគ្គានំ តបេ សុខោ ។ ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ការសម្តែងព្រះសទ្ធម្ម ជាសុខ សេចក្តីព្រមព្រៀងគ្នាជាពួក ជាសុខ តបធម៌របស់ បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ ជាសុខ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ពុទ្ធានមុប្បាទោ សេចក្តីថា ព្រះពុទ្ធទាំងឡាយ កាលកើតឡើងរមែងញ៉ាំងមហាជនឲ្យឆ្លងកន្តារទាំងឡាយ មានរាគកន្តារ ជាដើម ហេតុណា ហេតុនោះការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ទើបឈ្មោះ ថាជាហេតុនាំមកនូវសុខ ។ សត្វទាំងឡាយដែលមានទុក្ខ មានជាតិជាដើមជា សភាវៈ អាស្រ័យការសម្តែងធម៌របស់សប្បុរស រមែងផុតចាកទុក្ខទាំងឡាយ មានជាតិជាដើម ហេតុណា ហេតុនោះ ទើបការសម្តែងធម៌របស់សប្បុរស ឈ្មោះថាជាហេតុនាំសុខមក ។ ភាពជាអ្នកមានចិត្តស្មើគ្នា ឈ្មោះថាសាមគ្គី ។ សាមគ