អដ្ឋកថា កស្សបទសពលស្ស សុវណ្ណចេតិយវត្ថុទី ៩)

ក្បាលទី 34 · ទំព័រ 129

សេចក្តីពិស្តារថា ព្រះតថាគតមានមហាភិក្ខុសង្ឃជាពុទ្ធបរិវារ យាង ចេញអំពីនគរសាវត្ថី ទៅកាន់នគរពារាណសីដោយលំដាប់ ដល់ទេវស្ថានមួយ កន្លែងក្នុងទីជិតស្រុកតោទេយ្យគាម ក្នុងរវាងផ្លូវ ព្រះសុគតបានប្រថាប់ក្បែរ ទេវស្ថាននោះ ទ្រង់បញ្ជូនព្រះធម្មភណ្ឌាគារិក គឺព្រះអានន្ទ ឲ្យប្រាប់ព្រាហ្មណ៍ ដែលកំពុងធ្វើកសិកម្មក្នុងទីមិនឆ្ងាយមកគាល់ ។ ព្រាហ្មណ៍នោះមកហើយ មិន អភិវាទដល់ព្រះតថាគត ថ្វាយបង្គំទេវស្ថានតែម្យ៉ាង ហើយឈរនៅ ។ ព្រះសុគត ក៏ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ប្រទេសនេះថាជាអ្វី ទើប ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះគោតម ខ្ញុំព្រះអង្គថ្វាយបង្គំដោយតាំងចិត្ត ថា ទីនេះជាចេតិយដ្ឋានតាមប្រពៃណីរបស់ពួកខ្ញុំព្រះអង្គ ។ ទើបព្រះសុគត ឲ្យព្រាហ្មណ៍នោះត្រេកអរថា ម្នាលព្រាហ្មណ៍ អ្នកថ្វាយបង្គំទីស្ថាននេះបានធ្វើកម្ម ល្អហើយ ។ ភិក្ខុទាំងឡាយបានស្តាប់ព្រះពុទ្ធតម្រាស់នោះហើយ ទើបកើត សេចក្តីសង្ស័យឡើងថា ព្រះសាស្តាទ្រង់ឲ្យព្រាហ្មណ៍ត្រេកអរយ៉ាងនេះដោយ ហេតុអ្វីហ្ន៎ ។ លំដាប់នោះ ព្រះតថាគតដើម្បីដោះសេចក្តីសង្ស័យរបស់ភិក្ខុទាំងនោះ ទើបត្រាស់ទេសនាឃដិកាសូត្រ ក្នុងមជ្ឈិមនិកាយ ហើយទ្រង់និម្មិតព្រះ ចេតិយមាសរបស់ព្រះកស្សបទសពលកម្ពស់ ១ យោជន៍ និងចេតិយមាស មួយទៀតក្នុងអាកាស ទ្រង់បង្ហាញឲ្យមហាជនឃើញហើយ ត្រាស់ថា ម្នាល ព្រាហ្មណ៍ ការបូជានូវបុគ្គលដែលគួរបូជាបែបនេះ រមែងសមគួរពិត ដូច្នេះ ហើយ ទើបទ្រង់ប្រកាសបូជារហបុគ្គល ៤ ពួក មានព្រះពុទ្ធជាដើម ដោយ ន័យដូចបានត្រាស់ក្នុងមហាបរិនិព្វានសូត្រនោះឯង ហើយទ្រង់សម្តែងដោយ ពិសេសដល់ចេតិយ ៣ គឺសរីរចេតិយ ១ ឧទ្ទិសចេតិយ ១ បរិភោគចេតិយ ១ ហើយបានភាសិតព្រះគាថាថា