អដ្ឋកថា អដ្ឋកថា (ញាអាតិកលហវូបសមនវត្ថុទី ១
រឿង រម្ងាប់ជម្លោះនៃពួកញាតិ លំនាំដើម ព្រះសាស្តា គង់នៅក្នុងដែនសក្កៈ ទ្រង់ប្រារព្ធពួកព្រះញាតិ ដើម្បីរម្ងាប់ នូវជម្លោះ ទើបត្រាស់ព្រះធម្មទេសនានេះថា សុសុខំ វត ជាដើម ។ បានឮមកថា ស្តេចសក្យៈ និងកោលិយៈ ឲ្យទប់ស្ទឹងឈ្មោះរោហិណី ដោយទំនប់តែមួយ ក្នុងរវាងនគរកបិលពស្តុ និងនគរកោលិយៈ ហើយឲ្យធ្វើ សម្ទូង លុះដល់ដើមខែជេស្ឋ សម្ទូងក្រៀមស្វិត ពួកកម្មករនគរទាំងពីរប្រជុំគ្នា ។ ក្នុងនគរទាំងពីរនោះ អ្នកកោលិយៈពោលថា ទឹកនេះបើពួកយើងនាំទៅ ទាំងសងខាងនឹងមិនគ្រប់គ្រាន់ដល់ពួកអ្នក បើពួកអ្នកនាំទៅទាំងសងខាង ក៏ នឹងមិនគ្រប់គ្រាន់ដល់ពួកខ្ញុំ តែសម្ទូងរបស់ពួកខ្ញុំ នឹងសម្រេចដោយទឹកតែម្តង បុណ្ណោះ ។ ចូរពួកអ្នកឲ្យទឹកនេះដល់ពួកខ្ញុំចុះ ។ ចំណែកអ្នកសក្យៈពោល យ៉ាងនេះថា បើពួកអ្នកធ្វើជង្រុកឲ្យពេញហើយ ពួកខ្ញុំមិនអាចកាន់យកមាស ទឹកដប់ កែវពណ៌ខេវោ កែវពណ៌ខ្មៅ និងកហាបណៈ ហើយមានល្អី និងបាវ ជាដើមក្នុងដៃ ត្រាច់ទៅត្រង់ទ្វារផ្ទះរបស់ពួកអ្នក សម្ទូងរបស់ពួកខ្ញុំសម្រេច ដោយទឹកតែម្តងដូចគ្នា ចូរពួកអ្នកឲ្យទឹកនេះដល់ខ្ញុំចុះ ពួកកោលិយៈពោលថា ពួកខ្ញុំមិនឲ្យ ពួកសក្យៈពោលថា សូម្បីពួកខ្ញុំក៏មិនឲ្យ ។ អ្នកនគរទាំងពីរញ៉ាំងពាក្យឲ្យចម្រើនឡើងយ៉ាងនោះហើយ ប្រហារនូវ គ្នានិងគ្នាយ៉ាងនេះ គឺបុគ្គលម្នាក់ក្រោកឡើងហើយ បានឲ្យនូវការប្រហារដល់ បុគ្គលម្នាក់ សូម្បីអ្នកដែលត្រូវប្រហារនោះ ក៏បានឲ្យនូវការប្រហារដល់អ្នកដទៃ ការប៉ះទង្គិចដល់ជាតិនៃរាជត្រកូលទាំងឡាយ បង្កនូវជម្លោះឲ្យចម្រើន ឡើងហើយ ។