មារវត្ថុទី ២

ក្បាលទី 34 · ទំព័រ 141

រឿង មារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងស្រុកព្រាហ្មណ៍ឈ្មោះបញ្ចសាលា ទ្រង់ ប្រារព្ធមារ ត្រាស់ព្រះធម្មទេសនានេះថា សុសុខំ វត ជាដើម ។ សេចក្តីពិស្តារថា ក្នុងថ្ងៃមួយ ព្រះសាស្តាទ្រង់ឃើញឧបនិស្ស័យនៃ សោតាបត្តិមគ្គរបស់កុមារី ៥០០ ទើបយាងចូលទៅអាស្រ័យស្រុកនោះ ។