អដ្ឋកថា អញ្ញតរកុលទារិកាវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 146

បទថា ខន្ធសមា បានដល់ ស្មើដោយខន្ធទាំងឡាយ អធិប្បាយថា ឈ្មោះថា ទុក្ខដទៃ ដូចខន្ធទាំងឡាយដែលបុគ្គលបរិហារជាទុក្ខ មិនមាន ។ ពីរបទថា សន្តិបរំ សុខំ សេចក្តីថា សុខដទៃក្រៃលែងជាងព្រះនិព្វាន រមែងមិនមាន អធិប្បាយថា សេចក្តីពិត សុខដទៃក៏ជាសុខដូចគ្នា តែព្រះ និព្វានជាបរមសុខ ។ ក្នុងកាលចប់ទេសនា កុមារ និងកុមារិកា តាំងនៅក្នុងសោតាបត្តិផល ហើយ ក្នុងខណៈនោះ ព្រះសាស្តាទ្រង់ត្រាស់អាការៈឲ្យជនទាំងពីរឃើញគ្នា ដូច្នេះឯង ។ រឿង ស្រីក្នុងត្រកូលណាមួយ ចប់