ឯកឧបាសកវត្ថុទី ៥
ក្បាលទី 34 · ទំព័រ 147
រឿង ឧបសកម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងអាឡវី ទ្រង់ប្រារព្ធឧបាសកម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ជិឃច្ឆា ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ ព្រះសាស្តាទ្រង់ប្រថាប់គង់ក្នុងព្រះគន្ធកុដិ ក្នុង ជេតពន ទ្រង់ប្រមើលមើលលោកក្នុងពេលទៀបភ្លឺ ទ្រង់ឃើញជនទុគ៌តម្នាក់ ក្នុងក្រុងអាឡវី ទ្រង់ជ្រាបដល់ឧបនិស្ស័យសម្បត្តិរបស់បុរសនោះ មានភិក្ខុ ៥០០ ជាបរិវារយាងទៅកាន់ក្រុងអាឡវី ។