អដ្ឋកថា ឯកឧបាសកវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 147

អ្នកក្រុងអាឡវីនិមន្តព្រះសាស្តា មនុស្សក្រីក្រម្នាក់បានឮថា ព្រះសាស្តាយាងមក ដូច្នេះហើយ បានតាំងចិត្តថា អញនឹងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ក្នុងថ្ងៃនោះឯង គោមួយក្បាល របស់បុរសនោះគេចទៅ គាត់គិតថា អញស្វែងរកគោ ឬស្តាប់ធម៌ហ្ន៎ ហើយ គិតថា អញស្វែងរកគោឲ្យចូលហ្វូងហើយ សឹមទៅស្តាប់ធម៌ឯក្រោយ ដូច្នេះ ហើយ ចេញពីផ្ទះទាំងព្រលឹម អ្នកក្រុងអាឡវីនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជា ប្រធាន ឲ្យគង់ហើយអង្គាស ទទួលបាត្រដើម្បីប្រយោជន៍ដល់ការអនុមោទនា ។ ព្រះសាស្តាបាននៅស្ងៀម ដោយទ្រង់បំណងថា តថាគតអាស្រ័យបុគ្គលណា មកហើយ អស់ចម្ងាយផ្លូវ ៣០ យោជន៍ បុគ្គលនោះចូលកាន់ព្រៃដើម្បីស្វែងរក គោ កាលបុរសនោះមកហើយ ទើបតថាគតសម្តែងធម៌ ។ បុរសនោះឃើញ គោក្នុងពេលថ្ងៃ កេងោគោហើយគិតថា របស់ដទៃមិនមាន អញនឹងធ្វើកិច្ចត្រឹមតែ ថ្វាយបង្គំព្រះសាស្តា សូម្បីត្រូវសេចក្តីឃ្លានគ្របសង្កត់ ក៏មិនដាក់ចិត្តដើម្បី ទៅផ្ទះ ម្នីម្នាមកកាន់សម្នាក់របស់ព្រះសាស្តា ថ្វាយបង្គំព្រះសាស្តាហើយ ឈរ ក្នុងចំណែកម្ខាង ។ ក្នុងពេលដែលឈរ ព្រះសាស្តាត្រាស់នឹងបុគ្គលដែលខ្វល់ខ្វាយ ក្នុងទានថា របស់ណាមួយដែលសេសសល់អំពីភិក្ខុសង្ឃមានឬ អ្នកចាត់ចែង ទានពោលថា បពិត្រព្រះអង្គ មានគ្រប់យ៉ាង ព្រះសាស្តាត្រាស់ថា បើ ដូច្នោះ ចូរឲ្យបុរសនេះបរិភោគ ។ មនុស្សទាំងនោះ ឲ្យបុរសនោះអង្គុយក្នុងទីដែលព្រះសាស្តាត្រាស់នោះ ឯង ហើយអង្គាសដោយបបរ របស់ទំពា និងរបស់គួរបរិភោគដោយគោរព មនុស្សនោះបរិភោគភត្តស្រេច ខ្ពុរមាត់ហើយ ។ បានឮថា ឈ្មោះថាការរេបោចំ ភត្តរបស់ព្រះតថាគត រមែងមិនមានក្នុងទីដទៃ ក្នុងបិដក ៣ វៀរទីនេះចេញ ។