បសេនទិកោសលវត្ថុទី ៦
ក្បាលទី 34 · ទំព័រ 150
បណ្ឌិតជ្រាបអត្ថតាមសេចក្តីពិតថា រោគ ស្មើដោយការឃ្លាន មិនមាន ឈ្មោះថា ទុក្ខ ស្មើដោយការថែរក្សាខន្ធ មិនមាន ហើយធ្វើនូវព្រះនិព្វាន ឲ្យជាក់ច្បាស់ ។ បាទព្រះគាថាថា និព្វានំ បរមំ សុខំ សេចក្តីថា ព្រោះព្រះនិព្វាននោះជាសុខ ដ៏កំពូល គឺឧត្តមជាងសុខទាំងអស់ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។