តិស្សត្ថេរវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 155

រឿង ព្រះតិស្សត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងនគរវេសាលី ទ្រង់ប្រារព្ធភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះថា បវិវេករសំ ជាដើម ។ សេចក្តីពិស្តារថា កាលព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នៅ ៤ ខែទៀតបន្ទាប់អំពីនេះ តថាគតនឹងបរិនិព្វាន ។ ភិក្ខុ ៧០០ ក្នុងសម្នាក់របស់ ព្រះសាស្តា ដល់នូវការសង្វេគហើយ ធម្មសង្វេគកើតឡើងដល់ព្រះខីណាស្រព ទាំងឡាយ ភិក្ខុបុថុជ្ជនទាំងឡាយ មិនអាចទប់ទឹកភ្នែកបាន ។