អដ្ឋកថា សក្កវត្ថុទី ៨)

ក្បាលទី 34 · ទំព័រ 157

ក្នុងកាលចប់ទេសនា ព្រះតិស្សត្ថេរសម្រេចអរហត្តហើយ ទេសនាមាន ប្រយោជន៍ដល់មហាជន ដូច្នេះឯង ។ រឿង ព្រះតិស្សត្ថេរ ចប់ ៥ រឿង សក្កទេវរាជ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវេឡុវគ្រាម ទ្រង់ប្រារព្ធសក្កទេវរាជ ត្រាស់ព្រះធម្មទេសនានេះថា សាធុ ទស្សនំ ជាដើម ។ សេចក្តីពិស្តារថា សក្កទេវរាជទ្រង់ជ្រាបភាពដែលអាពាធ មានការស្ទុះ ទៅនៃព្រះលោហិតជាសមុដ្ឋាន កើតឡើងដល់ព្រះតថាគត ក្នុងកាលទ្រង់ដាក់ អាយុសង្ខារហើយ ទ្រង់ព្រះតម្រិះថា ការដែលអញទៅកាន់សម្នាក់របស់ព្រះសាស្តា ហើយធ្វើគិលានុបដ្ឋាករមែងគួរ ទ្រង់លះអត្តភាពប្រមាណ ៣ គាវុធ ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ ទ្រង់ច្របាច់ព្រះបាទដោយព្រះហស្ត ទាំងពីរ ។ កាលនោះព្រះសាស្តាត្រាស់នឹងសក្កទេវរាជនោះថា អ្នកជានរណា សក្កទេវរាជត្រាស់ថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គជាសក្កៈ ព្រះសាស្តាត្រាស់ថា អ្នកមកធ្វើអ្វី សក្កទេវរាជត្រាស់ថា បពិត្រព្រះអង្គ មកដើម្បីបម្រើទ្រង់ប្រឈួន ព្រះសាស្តាត្រាស់ថា សក្កៈ ក្លិនរបស់មនុស្សរមែងប្រាដកដល់ទេវតាទាំងឡាយ ដូចសាកសពដែលចងត្រង់ក ចម្ងាយ ១០០ យោជន៍ឡើងទៅលើ ចូរអ្នកទៅចុះ ភិក្ខុដែលជាគិលានុបដ្ឋាករបស់តថាគតមាន ។ សក្កទេវរាជក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គតាំងនៅក្នុងទីបំផុត ៨៤០០០ យោជន៍ ស្រូបនូវក្លិនសីលរបស់ទ្រង់មកហើយ ខ្ញុំព្រះអង្គនេះឯង នឹងបម្រើ មិនឲ្យបុគ្គលដទៃពាល់ត្រូវភាជនៈព្រះឧច្ចារៈរបស់ព្រះសាស្តាសូម្បី ដោយដៃ ទ្រង់ទូលលើព្រះសីសៈនោះឯងនាំទៅ មិនបានធ្វើសូម្បីអាការជ្រួញ ចិញ្ចើមស្រពោនព្រះភក្ត្រ បាននាំទៅដូចភាជនៈដាក់គ្រឿងក្រអូប សក្កៈបដិបត្តិ ព្រះសាស្តាយ៉ាងនេះហើយ ក្នុងកាលព្រះសាស្តាមានសេចក្ត