អញ្ញតរកុដុម្ពិកវត្ថុទី ២
ក្បាលទី 34 · ទំព័រ 170
បាទព្រះគាថាថា គន្ថា តេសំ ន វិជ្ជន្តិ សេចក្តីថា ជនទាំងឡាយណា មិនមានអារម្មណ៍ជាទីស្រឡាញ់ ជនទាំងនោះ រមែងលះកិលេស ជាគ្រឿង រួបរឹតផ្លូវកាយ គឺអភិជ្ឈាបាន ជនពួកណា មិនមានអារម្មណ៍ដែលមិនជាទី ស្រឡាញ់ ជនទាំងនោះ រមែងលះគន្ថៈ គឺព្យាបាទចេញបាន កាលលះកិលេស ២ យ៉ាង នោះបានហើយ សូម្បីកិលេសជាគ្រឿងរួបរឹតដ៏សេស ក៏ឈ្មោះថា លះបានហើយដូចគ្នា ហេតុនោះ បុគ្គលមិនគប្បីធ្វើអារម្មណ៍ ឲ្យជាទីស្រឡាញ់ ឬមិនឲ្យជាទីស្រឡាញ់ ។