អដ្ឋកថា អញ្ញតរកុដុម្ពិកវត្ថុទី ២
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើមដូច្នេះឯង ។ ចំណែកជនទាំង ៣ គិតថា ពួកយើងមិន អាចនៅបែកគ្នាបាន ដូច្នេះហើយ បានសឹកទៅកាន់ផ្ទះដូចមុននោះឯង ។ រឿង បព្វជិត ៣ រូប ចប់ ៥ រឿង កុដុម្ពិកៈម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុដុម្ពិកៈម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា បិយតោ ជាយតី ជាដើម ។ សេចក្តីពិស្តារថា កុដុម្ពិកៈនោះ កាលកូនរបស់ខ្លួនធ្វើកាលកិរិយាហើយ កាលសេចក្តីសោកដល់កូនគ្របសង្កត់ ចូលទៅកាន់ព្រៃខ្មោចទ្រហោយំ មិន អាចឃាត់សេចក្តីសោកដល់បុត្របាន ។ ព្រះសាស្តា ទ្រង់ពិចារណាមើលសត្វលោកក្នុងពេលជិតភ្លឺ ទ្រង់ឃើញ ឧបនិស្ស័យសោតាបត្តិមគ្គរបស់កុដុម្ពិកៈនោះ ត្រឡប់អំពីបិណ្ឌបាតហើយ ទ្រង់ នាំភិក្ខុដែលជាបច្ឆាសមណៈមួយរូប យាងទៅកាន់ទ្វារផ្ទះរបស់កុដុម្ពិកៈនោះ កុដុម្ពិកៈនោះបានស្តាប់ភាពដែលព្រះសាស្តាយាងមក គិតថា ព្រះសាស្តាទ្រង់ បំណងដើម្បីធ្វើបដិសណ្ឋារៈជាមួយ ទើបអារាធនាព្រះសាស្តាឲ្យចូលកាន់ផ្ទះ ក្រាលអាសនៈក្នុងផ្ទះ កាលព្រះសាស្តាប្រថាប់គង់ហើយ ក៏ថ្វាយបង្គំ អង្គុយ ក្នុងចំណែកម្ខាង ។ លំដាប់នោះ ព្រះសាស្តាត្រាស់សួរកុដុម្ពិកៈនោះថា ម្នាលឧបាសក អ្នកត្រូវទុក្ខព្រោះហេតុអ្វីហ្ន៎ កាលកុដុម្ពិកៈនោះក្រាបទូលនូវទុក្ខ ព្រោះព្រាត់ប្រាស ចាកបុត្រហើយ ត្រាស់ថា កុំគិតឡើយឧបាសក ឈ្មោះថា ការស្លាប់ នេះ មិនមែនមានក្នុងទីមួយ និងមិនមែនមានចំពោះដល់បុគ្គលម្នាក់ ឈ្មោះថា ការប្រព្រឹត្តទៅនៃភពនៅមានដរាបណា ការស្លាប់ក៏រមែងមានដល់សត្វដរាប នោះដូចគ្នា សូម្បីសង្ខារមួយដែលឈ្មោះថា ទៀង មិនមាន ព្រោះហេតុនោះ អ្នកគប្បីពិចារណាដោយឧបាយប្រាជ្ញាថ