លិច្ឆវីវត្ថុទី ៤
ក្បាលទី 34 · ទំព័រ 176
រឿង ស្តេចលិច្ឆវី លំនាំដើម ព្រះសាស្តា កាលទ្រង់អាស្រ័យនៅក្នុងក្រុងវេសាលី ប្រថាប់នៅនា គោដាគារសាលា ទ្រង់ប្រារព្ធស្តេចលិច្ឆវី ត្រាស់ព្រះធម្មទេសនានេះថា រតិយា ជាយតី ជាដើម ។ បានឮថា ក្នុងថ្ងៃមហោស្រពមួយ ស្តេចលិច្ឆវីបុណ្ណោះ តែងគ្រឿង អលង្ការមិនដូចគ្នា ចេញអំពីព្រះនគរយាងទៅកាន់ឧទ្យាន ។