អនិត្ថិគន្ធកុមារវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 178

រឿង អនិត្ថិគន្ធកុមារ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអនិត្ថិគន្ធកុមារ ត្រាស់ព្រះធម្មទេសនានេះថា កាមតោ ជាយតី ជាដើម ។ បានឮថា អនិត្ថិគន្ធកុមារនោះជាសត្វចុតិអំពីព្រហ្មលោក កើតក្នុងត្រកូល មានភោគៈច្រើនក្នុងក្រុងសាវត្ថី តាំងអំពីកើតហើយមិនប្រាថ្នាទៅជិតស្រី ត្រូវ ពួកស្រីចាប់ក៏ស្រែកយំ មាតាត្រូវពកុមារនោះដោយសំពត់ជួតក្បាល ( តែង ខ្លួនធ្វើជាប្រុស ) ហើយទើបឲ្យបៅ ។