អដ្ឋកថា អញ្ញតរព្រាហ្មណវត្ថុទី ៦
បានឮថា ព្រាហ្មណ៍នោះជាមិច្ឆាទិដ្ឋិបុគ្គល ថ្ងៃមួយ ទៅកាន់ច្រាំងស្ទឹង ហើយ ឆ្កាស្រែ ។ ព្រះសាស្តាទ្រង់ឃើញការដល់ព្រមនៃឧបនិស្ស័យរបស់ ព្រាហ្មណ៍នោះ ទើបយាងទៅកាន់សម្នាក់របស់ព្រាហ្មណ៍ ព្រាហ្មណ៍សូម្បី ឃើញព្រះដ៏មានព្រះភាគ ក៏មិនធ្វើសាមីចិកម្ម បានអង្គុយស្ងៀម ។ គ្រានោះ ព្រះសាស្តាត្រាស់មុនថា ម្នាលព្រាហ្មណ៍ អ្នកកំពុងធ្វើអ្វី ព្រាហ្មណ៍ពោលថា បពិត្រព្រះគោតម ខ្ញុំព្រះអង្គកំពុងឆ្កាស្រែ ព្រះសាស្តា ត្រាស់ត្រឹមបុណ្ណោះហើយ ក៏ចៀសចេញទៅ ។ ក្នុងថ្ងៃស្អែកឡើង ព្រះសាស្តា យាងទៅកាន់សម្នាក់របស់ព្រាហ្មណ៍នោះ ដែលមកហើយដើម្បីភ្ជួរ ស្រែ ត្រាស់សួរថា ម្នាលព្រាហ្មណ៍ អ្នកធ្វើអ្វី ទ្រង់បានឮថា បពិត្រព្រះគោតម ខ្ញុំកំពុងភ្ជួរស្រែ ដូច្នេះហើយ ក៏យាងហួសទៅ សូម្បីក្នុងថ្ងៃបន្ទាប់ មក ព្រះសាស្តាក៏យាងទៅ ត្រាស់សួរយ៉ាងនោះ ទ្រង់បានស្តាប់ថា បពិត្រ ព្រះគោតម ខ្ញុំកំពុងព្រោះ កំពុងបញ្ចូលទឹក កំពុងថែស្រែ ដូច្នេះហើយក៏ ចៀសចេញទៅ ។ ថ្ងៃមួយ ព្រាហ្មណ៍ក្រាបទូលព្រះអង្គថា ព្រះគោតមយាងមកហើយ តាំងអំពីថ្ងៃដែលខ្ញុំព្រះអង្គឆ្កាស្រែ បើសម្ទូងរបស់ខ្ញុំព្រះអង្គឲ្យផល ខ្ញុំព្រះអង្គ នឹងចែកដល់ទ្រង់ខ្លះ បើមិនទាន់ថ្វាយទ្រង់ ខ្ញុំព្រះអង្គក៏មិនទំពាស៊ី តាំងអំពីនេះ ជាដើមទៅ ទ្រង់ជាសម្លាញ់របស់ខ្ញុំព្រះអង្គ ។ សម័យក្រោយទៀត ស្រូវរបស់ព្រាហ្មណ៍នោះចេញផ្លែហើយ កាល ព្រាហ្មណ៍នោះ ធ្វើកិច្ចទាំងពួងដើម្បីច្រូតដោយតាំងចិត្តថា សម្ទូងរបស់អញឲ្យ ផលហើយ អញនឹងឲ្យច្រូតតាំងអំពីស្អែកនេះទៅ មហាមេឃញ៉ាំងភ្លៀងឲ្យធ្លាក់ មួយយប់ នាំយកស្រូវទៅអស់ ស្រែហាក់ដូចទីដែលបុគ្គលឆ្កាអស់ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយក្នុងថ្ងៃដំបូងនោ