បញ្ចសតទារកវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 185

តណ្ញាយ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។ សេចក្តីសោក កើតអំពីតណ្ហា ភ័យ កើតអំពីតណ្ហា កាលបើ រួចស្រឡះចាកតណ្ហាហើយ សេចក្តីសោកក៏លែងមាន ភ័យ នឹងមានមកអំពីណា ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា តណ្ញាយ បានដល់ តណ្ហាដែលប្រព្រឹត្ត ទៅក្នុងទ្វារ ៦ អធិប្បាយថា សេចក្តីសោកជាដើមរមែងអាស្រ័យតណ្ហានោះ កើតឡើង ។