អដ្ឋកថា បញ្ចសតទារកវត្ថុទី ៧
ក្នុងកាលចប់ទេសនា ព្រាហ្មណ៍តាំងនៅហើយ ក្នុងសោតាបត្តិផល ដូច្នេះឯង ។ រឿង ព្រាហ្មណ៍ម្នាក់ ចប់ ៥ រឿង កុមារ ៥០០ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធកុមារ ៥០០ តាម ចន្លោះផ្លូវ ត្រាស់ព្រះធម្មទេសនានេះថា សីលទស្សនសម្បន្នំ ជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ព្រះសាស្តាមានភិក្ខុ ៥០០ ជាបរិវារ មួយ អន្លើដោយព្រះអសីតិមហាថេរៈ ចូលទៅកាន់ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត បាន ទតឃើញកុមារ ៥០០ លើកល្អីនំចេញអំពីក្រុង ហើយទៅឧទ្យានក្នុងថ្ងៃ មហោស្រពមួយ កុមារទាំងនោះ ថ្វាយបង្គំព្រះសាស្តាហើយ ចៀសចេញទៅ មិនពោលនឹងភិក្ខុត្រឹមតែមួយរូបថា សូមលោកម្ចាស់ទទួលនំ ។ ព្រះសាស្តា ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងកាលដែលភិក្ខុនោះទៅហើយ ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឆាន់នំដែរឬទេ ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គនំនៅឯណា ព្រះសាស្តាត្រាស់ថា អ្នកទាំងឡាយមិនឃើញពួក ក្មេងកាន់ល្អីនំដើរឆ្លងទៅហើយទេឬ ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ ក្មេង បែបនោះមិនឲ្យនំដល់អ្នកណាឡើយ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្មេងទាំងនោះមិននិមន្តតថាគត ឬអ្នកទាំងឡាយដោយនំក៏ពិត តែភិក្ខុដែលជាម្ចាស់ របស់នំកំពុងមកឯក្រោយ ឆាន់នំសិនហើយ សឹមទៅ ទើបគួរ ។ តាមធម្មតាព្រះពុទ្ធទាំងឡាយមិនមានសេចក្តីច្រណែន ឬការប្រទូស្តក្នុង បុគ្គលណាម្នាក់ឡើយ ព្រោះដូច្នោះ ព្រះសាស្តាត្រាស់ពាក្យនេះហើយ ទើប នាំភិក្ខុសង្ឃទៅប្រថាប់គង់ក្រោមម្លប់ឈើមួយដើម ។ ពួកក្មេងឃើញព្រះកស្សបត្ថេរដើរមកឯក្រោយ កើតសេចក្តីស្រឡាញ់ មានសរីរៈពេញដោយកម្លាំងបីតិ ដាក់ល្អីថ្វាយបង្គំព្រះថេរៈ ដោយបញ្ចង្គ ប្រតិស្ឋាន លើកនំព្រមទាំងល្អីនោះឯង