ឯកអនាគាមិត្ថេរវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 189

រឿង ព្រះអនាគាមិត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈដែល ជាអនាគាមីមួយអង្គ ត្រាស់ព្រះធម្មទេសនានេះថា ឆន្ទជាតោ ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ ពួកសទ្ធិវិហារិកសួរព្រះថេរៈនោះថា បពិត្រ លោកម្ចាស់ ការសម្រេចធម្មវិសេសរបស់លោកម្ចាស់មានឬ ។ ព្រះថេរៈខ្មាស ព្រោះថាសូម្បីជនជាគ្រហស្ថក៏គង់សម្រេចអនាគាមិផល បាន ក្នុងពេលសម្រេចអរហត្តហើយនោះឯង អញនឹងប្រាប់សទ្ធិវិហារិកទាំងនោះ ដូច្នេះហើយ មិនពោលពាក្យណាឡើយ ធ្វើកាលកិរិយាហើយកើតក្នុង ទេវលោកជាន់សុទ្ធាវាស ។ លំដាប់នោះ ពួកសទ្ធិវិហារិករបស់លោកយំខ្សឹកខ្សួល ទៅកាន់សម្នាក់ ព្រះសាស្តា ថ្វាយបង្គំព្រះសាស្តាហើយទ្រហោយំនោះឯង អង្គុយក្នុងចំណែក ម្ខាង ។ លំដាប់នោះ ព្រះសាស្តាត្រាស់នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកយំធ្វើអ្វី ភិក្ខុទាំងឡាយទូលថា បពិត្រព្រះអង្គ ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គ ធ្វើកាលកិរិយាហើយ ព្រះសាស្តាត្រាស់ថា ណ្ហើយចុះ ភិក្ខុទាំងឡាយ អ្នក ទាំងឡាយកុំគិតថ្វីឡើយ នុ៎ះ ឈ្មោះថា ជាធម៌ទៀង ។ ភិក្ខុទាំងឡាយទូល ថា ករុណាព្រះអង្គ សូម្បីខ្ញុំព្រះអង្គក៏ជ្រាប តែពួកខ្ញុំព្រះអង្គបានសួរដល់ការសម្រេច ធម៌វិសេសនឹងព្រះឧបជ្ឈាយ៍ លោកមិនប្រាប់ពាក្យណាឡើយ ធ្វើ កាលកិរិយាហើយ ហេតុនោះ ទើបពួកខ្ញុំព្រះអង្គជាទុក្ខ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកកុំគិតឡើយ ឧបជ្ឈាយ៍ របស់ពួកអ្នកបានអនាគាមិផលហើយ ខ្មាសថា សូម្បីពួកគ្រហស្ថក៏សម្រេច អនាគាមិផលនោះ តែលុះសម្រេចអរហត្តហើយ ទើបប្រាប់ដល់ពួកសទ្ធិវិហារិក នោះ មិនប្រាប់ពាក្យណាមួយដល់អ្នកឡើយ ធ្វើកាលកិរិយាហើយ កើតក្នុង សុទ្ធាវាស ម្នាលភិក្