អដ្ឋកថា ឯកអនាគាមិត្ថេរវត្ថុទី ៨
ក្បាលទី 34 · ទំព័រ 190
បទថា អនក្ខាតេ គឺក្នុងព្រះនិព្វាន ពិតហើយ ព្រះនិព្វាននោះ ឈ្មោះថា អនក្ខាត ព្រោះជាធម្មជាតដែលបុគ្គលណាម្នាក់ប្រាប់មិនបានថា ដែលបច្ច័យ នោះធ្វើ ឬបណ្តាពណ៌ផ្សេងៗ មានពណ៌ខៀវជាដើមបែបនេះឡើយ ។ បាទព្រះគាថាថា មនសា ច ផុឋោ សិយា សេចក្តីថា គប្បីជាបុគ្គល ដែលចិត្តសម្បយុត្តដោយមគ្គផល ៣ ខាងក្រោមពាល់ត្រូវហើយ គឺឲ្យពេញ ហើយ ។ បទថា អប្បដិពទ្ធចិត្តោ សេចក្តីថា មានចិត្តមិនប្រតិព័ទ្ធក្នុងកាម ទាំងឡាយ ដោយអំណាចនៃព្រះអនាគាមិមគ្គក្តី ។ បទថា ឧទ្ធំសោតោ សេចក្តីថា ភិក្ខុបែបនេះ កើតហើយក្នុងអវិហា បន្ទាប់អំពីនោះទៅ ក៏ទៅកាន់អកនិដ្ឋភព ដោយអំណាចបដិសន្ធិ លោកហៅ ថា ជាអ្នកមានក្រសែទៅខាងលើ ឧបជ្ឈាយ៍របស់ពួកអ្នកជាបុគ្គលបែបនោះ ។ ក្នុងកាលចប់ទេសនា ភិក្ខុទាំងនោះ តាំងនៅហើយក្នុងអរហត្តផល ទេសនាមានប្រយោជន៍ដល់មហាជន ដូច្នេះឯង ។ រឿង ព្រះអនាគាមិត្ថេរ ចប់