អដ្ឋកថា នន្ទិយវត្ថុទី ៩)

ក្បាលទី 34 · ទំព័រ 192

តែនាង ជាមនុស្សមិនមានសទ្ធា មិនមានការឲ្យជាប្រក្រតី ទើបនន្ទិយៈមិនប្រាថ្នា ។ កាលនោះ មាតារបស់នន្ទិយៈពោលនឹងនាងរេវតីថា នែនាង ចូរនាង បូកលាបទីនោះរបស់ភិក្ខុសង្ឃ ហើយក្រាលអាសនៈក្នុងផ្ទះនេះ ចូរតម្កល់ ជើងបាត្រក្នុងពេលភិក្ខុទាំងឡាយមកហើយ ចូរទទួលបាត្រ និមន្តឲ្យគង់ យកធម្មក្រកត្រងទឹកឆាន់ប្រគេន ហើយលាងបាត្រក្នុងពេលលោកឆាន់ស្រេច កាលនាងធ្វើយ៉ាងនេះ នឹងជាទីធ្ងន់ចិត្តដល់កូនរបស់ខ្ញុំ ។ នាងបានធ្វើយ៉ាងនោះ ហើយ ។ បន្ទាប់មក មាតាបិតាពោលដល់ការប្រព្រឹត្តរបស់នាងដល់បុត្រថា នាងជាអ្នកអត់ធន់ចំពោះឱវាទ កាលនន្ទិយៈទទួលថា សាធុ ទើបកំណត់ថ្ងៃ ហើយធ្វើអាវាហមង្គល ។ លំដាប់នោះ នន្ទិយៈពោលនឹងនាងថា បើនាងបម្រើភិក្ខុសង្ឃ និងមាតា របស់ខ្ញុំ នាងនឹងបានរបស់របរក្នុងផ្ទះនេះ ចូរជាអ្នកមិនប្រមាទចុះ ។ នាងទទួល ថា សាធុ ហើយធ្វើជាអ្នកមានសទ្ធា ទំនុកបម្រុង ២-៣ ថ្ងៃ ដរាបដល់មាន កូន ២ នាក់ ។ មាតារបស់នន្ទិយឧបាសក ធ្វើកាលកិរិយាហើយ ភាពជាធំ ទាំងអស់ក្នុងផ្ទះ ក៏ធ្លាក់ដល់នាងរេវតីតែម្នាក់ ។ ចាប់តាំងអំពីមាតាធ្វើកាលកិរិយាហើយ នន្ទិយឧបាសក ក៏ជាមហាទានបតី ត្រៀមតម្កល់ទានសម្រាប់ភិក្ខុសង្ឃ និងផ្តើមតាំងតម្លៃអាហារសម្រាប់ មនុស្សកំព្រា និងអ្នកដើរផ្លូវជាដើមត្រង់ទ្វារផ្ទះ ។ ក្នុងកាលបន្ទាប់មក គាត់ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា កំណត់អានិសង្សក្នុងការថ្វាយអាវាស បានហើយ ឲ្យធ្វើសាលា ៤ មុខ ប្រដាប់ដោយបន្ទប់ ៤ បន្ទប់ ក្នុងមហាវ ិហារ នាព្រៃឥសិបតនៈហើយ ឲ្យដាក់គ្រែ និងតាំងជាដើម ដើម្បីវេរអាវាស នោះ បានថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយថ្វាយទឹក ទក្ខិណោទកដល់ព្រះតថាគត ។